This post is also available in:
English
Thai
Indonesian
Myanmar
ដូចនឹង ថ្ងៃទី 1 នៃ វេទិកាសិទ្ធិឌីជីថលអាស៊ីប៉ាស៊ីហ្វិកអ្នកចូលរួមនឹងអាចជ្រើសរើសម្តងទៀតនូវវគ្គចំនួនពីរក្នុងចំណោមប្រាំមួយវគ្គ ដែលដឹកនាំដោយអ្នកដឹកនាំការផ្លាស់ប្តូរក្នុងសង្គមនៅក្នុងវិស័យសិក្សាស្រាវជ្រាវ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ ការបំបែកជាក្រុមទាំងអស់នឹងធ្វើឡើងតាមអនឡាញ ដោយមានភាសាអង់គ្លេសជាភាសាចម្បង។ ក្នុងអំឡុងពេលបិទកិច្ចប្រជុំពេញអង្គ អ្នករាយការណ៍នឹងត្រូវបានអញ្ជើញឱ្យចែករំលែកចំណុចសំខាន់ៗនៃការពិភាក្សាជាមួយក្រុមធំ។
ចន្លោះពេលវេលាទី 1៖ ម៉ោង 11:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់ ម៉ោងនៅទីក្រុងបាងកក (UTC+7)
វគ្គបំបែកជាក្រុមទី 7 – សេរីភាពប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងការត្រួតពិនិត្យការបោះពុម្ពផ្សាយនៅអាស៊ី
សេរីភាពប្រព័ន្ធផ្សព្វផ្សាយធ្លាក់ចុះនៅអាស៊ី ជាពិសេសនៅចំពេលនៃជំងឺរាតត្បាតដល់កម្រិតខ្ពស់ ដោយសារតែរដ្ឋាភិបាលបានដាក់កម្រិតលើការនិយាយដោយសេរី ដើម្បីកាត់បន្ថយព័ត៌មានមិនពិតទាក់ទងនឹងសុខភាព។ ភាគច្រើននៃប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្លាក់ចុះចំណាត់ថ្នាក់លើសេរីភាពសារព័ត៌មានដែលឆ្លុះបញ្ចាំងទាំងការរីកដុសដាលទៅរករបបផ្តាច់ការ និងនិងផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចនៃព័ត៌មានមិនពិតនៅក្នុងបរិយាកាសអនឡាញ។
វាគ្មិន៖
- Md. Saimum Talukdarជាមេធាវី ជាអ្នកការពារសិទ្ធិមនុស្ស និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៅសាលាច្បាប់នៃសាកលវិទ្យាល័យ BRAC ប្រទេសបង់ក្លាដែស
- Ellen Tordesillas ជាអ្នកកាសែតខាងស៊ើបអង្កេត និងជាសហស្ថាបនិកនៃ Vera Files ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅក្នុងប្រទេសហ្វីលីពីន
វគ្គបំបែកជាក្រុមទី 8 – ការប្រកួតប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស
អ៊ិនធឺណិតសព្វថ្ងៃនេះត្រូវបានគ្រប់គ្រងភាគច្រើនដោយក្រុមអ្នកដឹកនាំនៃក្រុមហ៊ុនខ្នាតយក្ស ដែលគ្រប់គ្រងជីវិតអនឡាញរបស់មនុស្សយ៉ាងច្រើន ប៉ុន្តែភាគច្រើនគឺគេចផុតពីការទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលវេទិការបស់ពួកគេជួយសម្រួល។ ទោះបីជាយ៉ាងណាក៏ដោយ មានគំនិតផ្តួចផ្តើមបន្ថែមទៀតសម្រាប់វេទិកាប្រភពបើកចំហ និងឯករាជ្យ ដើម្បីផ្តល់ឱ្យមនុស្សនូវជម្រើសផ្សេងទៀតដែលគោរពសិទ្ធិរបស់ពួកគេ។
វាគ្មិន៖
- Sam de Silva ជាទីប្រឹក្សាការចូលរួមរបស់ OPTF ដែលជាអង្គការមិនរកប្រាក់ចំណេញដែលគាំទ្រ និងបង្កើតបច្ចេកវិទ្យាបង្កើនភាពឯកជនប្រកបដោយសុវត្ថិភាព និងធ្វើការស្រាវជ្រាវលើបញ្ហាសិទ្ធិឌីជីថល
- Malavika Rajkumar ជាសហការីគម្រោងរបស់ IT for Change ដែលជាអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងបេងហ្គាលូរូ ដែលធ្វើការនៅចំនុចប្រសព្វនៃបច្ចេកវិទ្យា និងសង្គម
- Elonnai Hickok ជានាយកគ្រប់គ្រងនៅ Global Network Initiative
វគ្គបំបែកជាក្រុមទី 9 – ការចូលរួមរបស់យុវជនលើសិទ្ធិឌីជីថល
តាមរយៈវេទិកាឌីជីថល យុវជនអាចទទួលបានព័ត៌មាន និងអនុវត្តសិទ្ធិរបស់ពួកគេក្នុងការនិយាយដោយសេរី។ ប៉ុន្តែវេទិកាទាំងនេះក៏អាចប្រថុយនឹងសុវត្ថិភាព និងឯកជនភាពរបស់ពួកគេផងដែរ។ តើយុវជនអាចចូលរួមកាន់តែច្រើនក្នុងការធានាឱ្យបាននូវបរិយាកាសឌីជីថលដែលការពារសិទ្ធិរបស់ពួកគេដោយរបៀបណា?
វាគ្មិន៖
- Sarah Torres ដែលជាសហស្ថាបនិកនៃ Out of The Box Media Literacy Initiative ដែលធ្វើការដើម្បីបញ្ជ្រាបការអនុវត្តចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្វីលីពីន
- Teguh Apriantoជាស្ថាបនិកនៃ Ethical Hacker ប្រទេសឥណ្ឌូនេស៊ី
- Darshatha Gamage ជាប្រធានកម្មវិធី Hashtag Generation
ចន្លោះពេលវេលាទី 2៖ ម៉ោង 1:30-2:30 រសៀល ម៉ោងនៅទីក្រុងបាងកក (UTC+7)
វគ្គបំបែកជាក្រុមគទី 10 – ស្ថានភាពការងារឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក
ជំងឺរាតត្បាតជាសកលបានជំរុញឱ្យមានការរីកចម្រើននៃវេទិកាការងារឌីជីថល។ ទោះបីជាវាផ្តល់ឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្ម ក៏នៅមានបញ្ហាប្រឈមក្នុងការធានាថាកម្មករមានលទ្ធភាពទទួលបានការការពារការងារផងដែរ។
វាគ្មិន៖
- Parminder Jeet Singh ជានាយកប្រតិបត្តិនៅ IT for Change ។ ផ្នែកការងាររបស់លោកគឺ ICT សម្រាប់ការអភិវឌ្ឍ ការគ្រប់គ្រងអ៊ីនធឺណិត អភិបាលកិច្ចអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
- Sunniva Sandbukt ជាជំនួយការសាស្រ្តាចារ្យនៅ សាកលវិទ្យាល័យព័ត៌មានវិទ្យានៃទីក្រុងកូប៉ិនហាក។ ចំណាប់អារម្មណ៍លើការស្រាវជ្រាវរបស់លោកស្រីរួមមានការទូទាត់តាមប្រព័ន្ធឌីជីថល ស្វ័យប្រវត្តិកម្ម និងការងារ។
- Donhathai “Wow” Sutassanamarlee ជាទីប្រឹក្សាជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ចនៅមូននិធិ Kenan ប្រចាំតំបន់អាស៊ី
វគ្គបំបែកជាក្រុមទី 11 – ការណែនាំអំពីសុវត្ថិភាពឌីជីថល
ជាមួយនឹងការកើនឡើងនៃការពឹងផ្អែកលើអ៊ីនធឺណិត មនុស្សកាន់តែច្រើនបានប្រឈមមុខនឹងគ្រោះថ្នាក់ឌីជីថលផ្សេងៗដែលពួនវាយឆ្មក់តាមអ៊ីនធឺណិត។ ពី ការបន្លំ ដល់ការយាយីតាមអនឡ ការគំរាមកំហែងទាំងនេះអាចកំណត់គោលដៅលើជនដោយមិនរើសមុខ។ ការអនុវត្តសុវត្ថិភាពឌីជីថលល្អគឺជាគន្លឹះក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន។
វាគ្មិន៖
- Shinte Galeshka ជាអ្នកឯកទេសសុវត្ថិភាពឌីជីថលនៅសេវាជំនួយសុវត្ថិភាពឌីជីថលនៃអង្គការ Access Now
- Darika Bamrungchok ជាអ្នកគ្រប់គ្រងកម្មវិធីនៅបណ្តាញ Thai Netizen Network ដែលជាអង្គការមិនរកប្រាក់ចំណេញដែលតស៊ូមតិសម្រាប់សិទ្ធិឌីជីថល
- Ba Hein ជាអ្នកតស៊ូមតិយុវជន និងជាអតីតអ្នកសម្របសម្រួលសិទ្ធិឌីជីថលរបស់ EngageMedia សម្រាប់ប្រទេសមីយ៉ាន់ម៉ា
វគ្គបំបែកជាក្រុមទី 12 – ការពិភាក្សាជាក្រុមផ្តោតលើបច្ចេកវិទ្យាបើកចំហ និងសុវត្ថិភាព
អ្នកការពារសិទ្ធិមនុស្សបានក្លាយជាគោលដៅសម្រាប់ការឃ្លាំមើលរបស់រដ្ឋកាន់តែខ្លាំងឡើង។ ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហ និងសុវត្ថិភាពអាចជួយកាត់បន្ថយហានិភ័យ ប៉ុន្តែបច្ចេកវិទ្យាទាំងនេះមិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះទេ។ ការពិភាក្សាជាក្រុមផ្តោតលើបញ្ហានេះ ស្វែងយល់អំពីបញ្ហានេះ និងរបៀបដែលអ្នកដឹកនាំការផ្លាស់ប្តូរ អាចធ្វើការប្រកបដោយសុវត្ថិភាព និងប្រកបដោយក្រមសីលធម៌។
Learn more about the keynote panels
Learn more about the Day 1 Breakout Sessions
ចូលរួមវេទិកាសិទ្ធិឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក
ដើម្បីចុះឈ្មោះសម្រាប់វេទិកានេះ សូមចុះឈ្មោះបង្កើតគណននៅ Forum.EngageMedia.org។
- បង្កើតគណនីរបស់អ្នកដោយបំពេញទម្រង់បែបបទនៅទីនេះ។
- បំពេញព័ត៌មានប្រវត្តិរូបរបស់អ្នក។
- ជ្រើសរើសពីវគ្គផ្សេងៗរបស់យើងនៅថ្ងៃទី 1 ដល់ថ្ងៃទី 3 និងរក្សាទុកវគ្គរបស់អ្នក។